ម្ចាស់សិប្បកម្មប្តឹងក្រុមនគរបាលក្រសួងមហាផ្ទៃ
ថ្ងៃ ខែ ឆ្នាំខ្លឹមសារពាក្យបណ្តឹង ទីតាំង ការឆ្លើយតប
០៦ កញ្ញា​ ២០១០ លោកស្រី..........ម្ចាស់សិប្បកម្មផលិតប្រហិតត្រី បានប្តឹងក្រុមនគរបាលក្រសួងមហាផ្ទៃចំនួន ២០ នាក់ ចុះបិទសិប្បកម្មរបស់ខ្លួន (ទូរស័ព្ទ Hoteline) ។ ភ្នំពេញ ក្រុមការងារបានពិនិត្យលើ ៤ចំណុចដែលប៉ូលីសសុំត្រួតពិនិត្យមានដូចជាៈ -ពិនិត្យខ្សែសង្វាក់ផលិតកម្មត្រឹមត្រូវ ។
-ពិនិត្យផលិតផលមានគុណភាព (មន្រ្តីកាំកុងត្រូលពិនិត្យផ្ទាល់នៅទីតាំងសិប្បកម្ម) ។
- ពិនិត្យវត្ថុធាតុដើម ។
- ពិនិត្យសំបកវេចខ្ចប់ ក្រុមការងារសុំឲ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធសហការជាមួយក្រសួង មុនពេលចុះធ្វើសកម្មភាពផ្សេងៗនៅតាមរោងចក្រ-សិប្បកម្ម ស្របតាមលិខិតលេខ១៧៦១ ឧរថ.ឧតស ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១០ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។
 
ម្ចាស់សិប្បកម្មទឹកពិសាដបប្តឹងប៉ូលីសសេដ្ឋកិច្ច
ថ្ងៃ ខែ ឆ្នាំខ្លឹមសារពាក្យបណ្តឹង ទីតាំង ការឆ្លើយតប
១១ សីហា​ ២០១០ ម្ចាស់សិប្បកម្មផលិតទឹកពិសាដប យីហោ........... បានប្តឹងថាប៉ូលីសសេដ្ឋកិច្ចទារឲ្យម្ចាស់សិប្បកម្មបង់​លុយជាប្រចាំខែទៅដល់ក្រុមការងារ​របស់គាត់ដោយពុំស្របតាមច្បាប់រោងចក្រ-សិប្បកម្ម និងភារកិច្ចរបស់នគរបាលសេដ្ឋកិច្ច (ទូរស័ព្ទ Hoteline) ។ ភ្នំពេញ ក្រុមការងារទទួលពាក្យបណ្តឹងបានចុះត្រួតពិនិត្យនៅសិប្បកម្ម ឃើញថាគាត់មិនទាន់បានបង់ថ្លៃប៉ាតង់ជូនរដ្ឋនៅឡើយទេ នគរបាលសេដ្ឋកិច្ច សូមឲ្យម្ចាស់សិប្បកម្មធ្វើការបង់ប៉ាតង់ ។ ក្រុមការងារក៏បានណែនាំនគរបាលសេដ្ឋកិច្ចឲ្យសហការណ៍ជាមួយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មុនពេល ចុះធ្វើសកម្មភាពផ្សេងៗនៅតាមរោងចក្រ-សិប្បកម្ម ស្របតាមលិខិតលេខ១៧៦១ ឧរថ.ឧតស ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១០ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។
 
បណ្តឹងអាជីវកម្មទឹកកកបង្កផលប៉ះពាល់បរិស្ថាន
ថ្ងៃ ខែ ឆ្នាំខ្លឹមសារពាក្យបណ្តឹង ទីតាំង ការឆ្លើយតប
០៩ សីហា​ ២០១០ ពាក្យបណ្តឹងរបស់លោក ........... និងប្រជាពលរដ្ឋនៅសង្កាត់ចោមចៅថា អាជីវកម្មទឹកកកបង្កផលប៉ះពាល់បរិស្ថានដល់លំនៅដ្ឋានជុំវិញដូចជាបង្ករសម្លេងរំខាន និងជ្រាបទឹកជាដើមប៉ះពាល់ដល់ការរស់នៅជិតខាង ។ ភ្នំពេញ ក្រុមការងារបានចុះត្រួតពិនិត្យ ពុំមានអ្វីប៉ះពាល់គ្រាន់ជាទំនាស់ព្រំប្រទល់ដី ។
 
បណ្តឹងសិប្បកម្មផលិតគុយទាវ
ថ្ងៃ ខែ ឆ្នាំខ្លឹមសារពាក្យបណ្តឹង ទីតាំង ការឆ្លើយតប
២៨ កក្កដា​ ២០១០ ពាក្យបណ្តឹងរបស់លោក....... ប្តឹងសិប្បកម្មផលិតគុយទាវ ពីបទឲ្យមានផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង ។ ភ្នំពេញ ក្រុមការងារបានចុះត្រួតពិនិត្យ ពុំមានអ្វីប៉ះពាល់គ្រាន់ជាទំនាស់ព្រំប្រទល់ដី ។
 
សាកសួរព័ត៌មានពីការបើកអាជីវកម្ម
ថ្ងៃ ខែ ឆ្នាំខ្លឹមសារពាក្យបណ្តឹង ទីតាំង ការឆ្លើយតប
២១ កក្កដា​ ២០១០ លោក .......... សាកសួរព័ត៌មានពីការបើកអាជីវកម្ម (ទូរស័ព្ទ Hoteline) ។ ភ្នំពេញ បានឆ្លើយតប
 
<< Start < Prev 1 2 3 Next > End >>

Page 1 of 3