កាត់បន្ថយការិយាធិបតេយ្យចំពោះ SME

នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលប្រទេសកម្ពុជាក្នុងវេទិការដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៥ ដែលប្រព្រឹត្ត

ទៅនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១០ បានប្រគល់ភារកិច្ចជូនឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល អោយធ្វើការពិភាក្សាជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងសហគ្រាសធុនតូច និងមធ្យម រួចហើយបញ្ជូនរបាយការណ៍ដំបូង ទៅកាន់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការអភិវឌ្ឈន័វិស័យឯកជន​ ក្នុងរយៈពេល៦ខែចាប់ពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០១០ ដើម្បីអនុវត្តការងារខាងក្រោមៈ

- កាត់បន្ថយការិយាធិបតេយ្យ បែបបទរដ្ឋបាល កាត់បន្ថយការធ្វើអធិការកិច្ចមិនចាំបាច់់ រឺត្រួតគ្នា
-ទទួលចុះបញ្ជីពាណិជ្ជកម្មសហគ្រាសធុនតូច និងមធ្យមនៅលេខាធិការដ្ឋានសហគ្រាសធុនតូច និងមធ្យមក្នុងក្រសួងឧស្សាហកម្ម​ រ៉ែ និងថាមពល ដោយមិនមានការតម្រូវអោយម្ចាស់សហគ្រាសទៅគោះទ្វារតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីសុំអជ្ញាប័ណ្ណ ឬការយល់ព្រមទៀតឡើយ។

ចុចត្រង់ ទីនេះ ដើម្បីទាញយកឯកសារខាងលើ